កម្មករសមាជិក/active member មានន័យថា សមាជិក ដែលស្ម័គ្រចិត្ត ចូលបំពេញមុខងារក្នុងសមាគមណាមួយ កម្លាំងការ ឬទ្រព្យសម្បត្តិ ឬទាំងពីរ។ ហើយបើតាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត និងគ្រប់គ្រងកិច្ចការនីតិបុគ្គល។
កម្រៃជើងសារ/commission មានន័យថា កម្រៃដែលអ្នកទទួលបានពីការដែលបានបំពេញសកម្មភាព តាមកិច្ចសន្យាអាណត្តិ។
ករណីយកិច្ចផ្តាច់មុខ/ exclusive duty មានន័យថា ករណីកិច្ច ដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈ របស់បុគ្គលណាមួយដែលមិនអាចត្រូវបានផ្ទេរ តាមសន្តិកម្ម។ ឧ. កូនប្រុសស្រីមានករណីយកិច្ចចិញ្ចឹមឪពុកម្តាយពេលលោកមានវ័យចាសជរា។ នៅពេលដែលកូននេះស្លាប់ទៅ ករណីយកិច្ចមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយ។
កាតព្វកិច្ច/ obligation មានន័យថា ជាចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយអោយបុគ្គលម្នាក់ដែលកំណត់ហៅថា «កូនបំណុល» មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលមា្នក់ទៀតដែលកំណត់ហៅថា «ម្ចាស់បំណុល»។ ការតព្វកិច្ចដើមនៃកិច្ចសន្យា ដែលបង្កើតឡើង ដោយម្ចាស់បំណុល និងកូនបំណុល។
កាតព្វកិច្ចចម្បង/underlying obligation មានន័យថា កាតព្វកិច្ចដើមនៃកិច្ចសន្យា ដែលបង្កើតឡើង ដោយម្ចាស់បំណុល និងកូនបំណុល។